វ័តស៍អាប
វ័តស៍អាប (ភាសាអង់គ្លេស: WhatsApp , ដែលមានឈ្មោះជាផ្លូវការ WhatsApp Messenger) គឺជាសេវាកម្មផ្ញើសារភ្លាមៗ(IM) និងសេវាសំឡេងតាមអ៊ីនធើណេត (VoIP) ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាមេតា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារ ,សារជាសំឡេង និងសារជាវីដេអូ, ធ្វើការហៅជាសំឡេង និងវីដេអូ និងចែករំលែករូបភាព ឯកសារ ទីតាំងអ្នកប្រើប្រាស់ និងមាតិកាផ្សេងទៀត។[១] កម្មវិធីអតិថិជនរបស់វ័តស៍អាប ដំណើរការលើឧបករណ៍ចល័ត ហើយអាចចូលប្រើបានពីកុំព្យូទ័រ។ សេវាកម្មនេះទាមទារលេខទូរស័ព្ទចល័តដើម្បីចុះឈ្មោះ។ នៅក្នុងខែមករា ឆ្នាំ២០១៨ វ័តស៍អាបបានចេញផ្សាយកម្មវិធីអាជីវកម្មដាច់ដោយឡែកមួយដែលមានឈ្មោះថា វ័តស៍អាបអាជីវកម្ម (WhatsApp Business) ដែលអាចទំនាក់ទំនងជាមួយអតិថិជនវ័តស៍អាបកម្រិតខ្ពស់។ សេវាកម្មនេះត្រូវបានបង្កើតឡើងដោយ វ័តស៍អាបអ៊ីន (WhatsApp Inc.) នៃរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានទិញដោយ ហ្វេសប៊ុក ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងតម្លៃប្រហែល១៩.៣ ពាន់លានដុល្លារអាមេរិក។
កម្មវិធីនេះបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ពិភពលោកនៅឆ្នាំ២០១៥ និងមានអ្នកប្រើប្រាស់ច្រើនជាង ២ពាន់លាននាក់នៅទូទាំងពិភពលោកត្រឹមខែកុម្ភៈ ២០២០។ នៅឆ្នាំ២០១៦ កម្មវិធីបានក្លាយជាមធ្យោបាយចម្បងនៃការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតនៅក្នុងតំបន់ រួមទាំងអាមេរិកឡាទីន ឧបទ្វីបឥណ្ឌា និងផ្នែកធំនៃទ្វីបអឺរ៉ុប និងអាហ្វ្រិក។ វ័តស៍អាប ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០០៩ ដោយ ប្រាយ អាស្តុន និង ជេន កូម ដែលជាអតីតបុគ្គលិករបស់យ៉ាហ៊ូ! (Yahoo!) ។[២]
សូមមើលផងដែរ
[កែប្រែ]• យូធូប
• ធ្វិតថឺរ
ឯកសារយោង
[កែប្រែ]- ↑ Schulze, Matthias (2017-03-22). "Clipper Meets Apple vs. FBI—A Comparison of the Cryptography Discourses from 1993 and 2016". Media and Communication 5 (1): 54–62. ISSN 2183-2439. DOI:10.17645/mac.v5i1.805.
- ↑ Taylor, April (2017-10-18). "Ocean Shipping Container Availability Report, October 18, 2017".