Jump to content

រដ្ឋប្រហារ

ពីវិគីភីឌា

រដ្ឋប្រហារ (ភាសាបារាំង៖ coup d'état) គឺជាដំណើរនៃការដកហូតនិងរឹបអូសសិទ្ធិអំណាចពីរដ្ឋាភិបាលនៅក្នុងប្រទេសឬតំបន់ណាមួយ។[] ជាធម្មតា វាគឺជាសកម្មភាពរឹបអូសយកអំណាចដោយខុសច្បាប់និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដោយបក្សពួកនយោបាយ យោធា ឬជនផ្តាច់ការណាម្នាក់។[] អ្នកប្រាជ្ញភាគច្រើនបានចាត់ទុកថា រដ្ឋប្រហារដែលទទួលជោគជ័យគឺនៅពេលដែលអ្នក/មេប្រព្រឹត្តិបានឡើងកាន់កាប់អំណាចបានលើសពីប្រាំពីរថ្ងៃ (១ សប្តាហ៍) ឡើង។

លោកឧត្តមសេនីយ៍ណាប៉ូលេអុងបូណាប៉ារត៍នៅក្នុងដំណើរប្រកាសរដ្ឋប្រហារ ១៨ ប៊្រូមែរ, គំនូរគូសដោយលោកហ្រ្វង់ស័រ ប៊ូឆុត

និរុត្តិសាស្ត្រ

[កែប្រែ]

រដ្ឋប្រហារ នាម (រដ្ឋ+ប្រហារ) ៖ ការ​ចាប់​ចង​រំលំ​អ្នក​គ្រប់​គ្រង​រដ្ឋ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដើម្បី​កាន់​កាប់​អំណាច​ខ្លួន​ឯង, អំពើ​របស់​អ្នក​កាន់​កាប់​អំណាច​ដែល​ទម្លាយ​បង់​ចោល​នូវ​របប​គ្រប់​គ្រង​រដ្ឋ ដើម្បី​ឡើង​កាន់​កាប់​អំណាច​ខ្លួន​ឯង​វិញ ដោយ​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​គ្រប់​គ្រង​ពី​មុន : ធ្វើ​រដ្ឋ​ប្រហារ ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]

យោងទៅតាមសំណុំទិន្នន័យរបស់លោកក្លេតុន តែននិងចូណាតាន ផូវែលបានឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០, រដ្ឋប្រហារសរុបមានចំនួន ៤៥៧ ដោយក្នុងនោះមាន ២២៧ (៤៩.៧%) ជារដ្ឋប្រហារបានសម្រេច និង ២៣០ (៥០.៣%) ជារដ្ឋប្រហារបរាជ័យ។[] យោងតាមប្រភពដដែលបានឱ្យដឹងថា រដ្ឋប្រហារតែងកើតមានភាគច្រើននៅទ្វីបអាហ្រ្វិកនិងអាមេរិក (៣៦.៥% និង ៣១.៩%) បន្ទាប់មកគឺទ្វីបអាស៊ីនិងតំបន់បស្ចឹមបូព៌ា (១៣.១% និង ១៥.៨%) ចំណែកឯទ្វីបអឺរ៉ុបវិញបានជួបព្រឹត្តិការណ៍រដ្ឋប្រហារតិចជាងគេគឺ ២.៦%។[] ចំនួនរដ្ឋប្រហារខាងលើច្រើនកើតមាននៅពាក់កណ្តាលទស្សវត្ត ១៩៦០ និងពាក់កណ្តាលទស្សវត្ត ១៩៧០ និង ៨០។[]។ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ រដ្ឋប្រហារបរាជ័យច្រើនកើតមាននៅបស្ចឹមបូព៌ានិងអាមេរិកឡាទីនដោយភាគរយនៃការជោគជ័យច្រើនកើតមាននៅទ្វីបអាស៊ីនិងអាហ្រ្វិក។[] រដ្ឋប្រហារដែលកើតមាននៅក្រោយសម័យសង្គ្រាមត្រជាក់ភាគច្រើនជារដ្ឋប្រហារដើម្បីលទ្ធិប្រជាធិបតេយ្យ[][][]ក៏ប៉ុន្តែសម្រាប់រដ្ឋប្រហារខ្លះវិញគឺបានទទួលនូវរដ្ឋាភិបាលផ្តាច់ការទៅវិញ។[] រដ្ឋប្រហារខ្លះបានថែមទាំងបញ្ឈប់សង្គ្រាមស៊ីវិលនៅតាមប្រទេសមួយចំនួនផងដែរ។[]

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ បានចាត់ថ្នាក់លទ្ធផលនៃរដ្ឋប្រហារជា ៤ គឺ៖[]

  • រដ្ឋប្រហារបរាជ័យ
  • រដ្ឋប្រហារគ្មានការផ្លាស់ប្តូររបបដូចជានៅពេលដែលមេដឹកនាំចាស់ត្រូវបានដកហូតអំណាចចេញហើយប៉ុន្តែអត្តសញ្ញាណនៃប្រព័ន្ធនិងរបៀបដឹកនាំរបស់មេដឹកនាំថ្មីនូវតែមានលក្ខណៈដូចមុនដដែរ (ពោលគ្រាន់តែផ្លាស់មុខមេដឹកនាំ)
  • ទម្លាក់មេផ្តាច់ការមួយនិងជំនួសមកវិញនូវមេផ្តាច់ការមួយទៀត
  • ផ្តួលរលំរបបផ្តាច់ការនិងជំនួសមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ (ដែលគេស្គាល់ជាទូទៅថា"រដ្ឋប្រហារប្រជាធិបតេយ្យ")។[]

យោងតាមការស្រាវជ្រាវបានឱ្យយើងដឹងថារដ្ឋប្រហារប្រមាណពាក់កណ្តាលនៃរដ្ឋប្រហារទាំងអស់នៅលើពិភពលោក (ទាំងអំឡុងនិងក្រោយសង្គ្រាមត្រជាក់) គឺសុទ្ធតែបានអនុញ្ញាតឱ្យរបបអត្ថាធិបតេយ្យលេចឡើង (របបដែលអំណាចស្ទើរទាំងអស់ត្រូវធ្លាក់មកនៅក្រោមបុគ្គលម្នាក់)។[] រដ្ឋប្រហារមួយភាគបីនៅក្នុងសង្គ្រាមត្រជាក់និងរដ្ឋប្រហារ ១២% នៅក្រោយសង្គ្រាមត្រជាក់បានធ្វើឱ្យរបបដឹកនាំក្នុងប្រទេសនីមួយៗត្រឡប់ច្រាស់គ្នា (ឧទាហរណ៍៖ របបកុម្មុយនិស្ត–>ប្រជាធិបតេយ្យ)។[] វត្តមាននៃរដ្ឋប្រហារប្រជាធិបតេយ្យនៅក្នុងសង្គ្រាមត្រជាក់គឺមានប្រមាណ ១២% ហើយបន្ទាប់ពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់វាបានកើនឡើងដល់ទៅ ៤០%។[]

បញ្ជីមេដឹកនាំបច្ចុប្បន្នដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ

[កែប្រែ]
មុខតំណែង មេដឹកនាំក្រោយរដ្ឋប្រហារ មេដឹកនាំមុនរដ្ឋប្រហារ ប្រទេស ព្រឹត្តិការណ៍ កាលបរិច្ឆេទ
ប្រធានាធិបតី ទីអូដូរ៉ូអូបៀង អិនគេម៉ាអិមបាសូកូ ហ្វ្រង់ស៊ីស្កូ ម៉ាស៊ីអាស អិនគេម៉ា គីនេ អេក្វាទ័រ រដ្ឋប្រហារគីនេអេក្វាទ័រឆ្នាំ១៩៧៩ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ៣ សីហា ១៩៧៩
ប្រធានាធិបតី យ៉ូវេរី មូសេវេនី ទីតូ អូកេឡូ  អ៊ូកង់ដា សង្គ្រាមផ្ទៃក្នុងអ៊ូកង់ដា 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២៩ មករា ១៩៨៦
ប្រធានាធិបតី អ៊ីឌ្រីស ដេប៊ី ហ៊ីសេនេ ហាប្រឺ  ឆាដ បដិវត្តន៍ឆាដ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២ ធ្នូ ១៩៩០
ប្រធានាធិបតី អ៊ីម៉ូម៉ាលី រ៉ាមន រាម៉ន ណាប៊ីយេវ[n ១]  តាជីគីស្ថាន សង្គ្រាមផ្ទៃក្នុងតាជីគីស្ថាន 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ១៩ វិច្ឆិកា ១៩៩២
នាយករដ្ឋមន្ត្រី ហ៊ុន សែន នរោត្តម រណឫទ្ធិ  កម្ពុជា រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវសីហា ១៩៩៧
ប្រធានាធិបតី ដេនិស សាស៊ូរ អ៊ិនគេសូ ប៉ាស្កាល់ លីស៊ូបា  សាធារណរដ្ឋកុងគោ សង្គ្រាមស៊ីវិលនៃសាធារណរដ្ឋកុងគោ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២៥ តុលា ១៩៩៧
នាយករដ្ឋមន្ត្រី ហ្រ្វង់ បៃនីម៉ារ៉ាម៉ា ឡៃសេនី ការ៉ាសេ  ហ្វីជី រដ្ឋប្រហារហ្វីជីឆ្នាំ២០០៦ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ៥ ធ្នូ ២០០៦
ប្រធានាធិបតី អាបដែលហ្វាតារ អែលស៊ីស៊ី ម៉ូហាម៉េដ មរស៊ី  អេស៊ីប រដ្ឋប្រហារអេស៊ីបឆ្នាំ២០១៣ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ៣ កក្កដា ២០១៣
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទ្រ៍ឱជា យីងឡាក់ ស៊ីណាវ៉ាតត្រា[n ២]  ថៃ រដ្ឋប្រហារថៃឆ្នាំ២០១៤ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២២ ឧសភា ២០១៤
ប្រធាននៃក្រុមប្រឹក្សានយោបាយកំពូល ម៉ារឌី អាល់ម៉ាសាត៍ អាបត្រាប៊ូ ម៉ានសួរហាឌី[n ៣]  យេម៉ែន រដ្ឋប្រហារយេម៉ែនឆ្នាំ២០១៤–១៥ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ៦ កុម្ភៈ ២០១៥
ប្រធានាធិបតី អែមមឺសុន ម៉ាណាងកាក្វា រ៉ូបឺត មូកាបេ[n ៤]  ស៊ីមបាវេ រដ្ឋប្រហារស៊ីមបាវេឆ្នាំ២០១៧ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២៤ វិច្ឆិកា ២០១៧
ប្រធាននៃក្រុមប្រឹក្សាអធិបតេយ្យភាព អាបដែលហ្វាតារ អាល់បឺរហាន អូម៉ា អាល់បាសឺរ  ស៊ូដង់ រដ្ឋប្រហារស៊ូដង់ឆ្នាំ២០១៩ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ២១ សីហា ២០១៩
ប្រធានាធិបតី បា អិនដោ អ៊ីប្រាហ៊ីម ប៊ូបាកា គីតា  ម៉ាលី រដ្ឋប្រហារម៉ាលីឆ្នាំ២០២០ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ១៩ សីហា ២០២០
ប្រធាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីន អ៊ុងឡាំង អ៊ុងសាន ស៊ូជី  មីយ៉ាន់ម៉ា រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ 0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ១ កុម្ភៈ ២០២១
  1. លោកណាប៊ីយេវត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយរដ្ឋាភិបាលយោធានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩២ ដោយមានលោកអ៊ីម៉ូម៉ាលី រ៉ាមនឡើងកាន់អំណាចជាបន្តោះអាសន្ននៅក្នុងខែកញ្ញា។[១០]
  2. De facto នាយករដ្ឋមន្រ្តីនៅពេលនោះប៉ុន្តែស្ថិតនៅក្រោមបញ្ជារបស់តុលាការក្នុងការលាលែង។
  3. ហាឌីត្រូវបានក្រុមបះបោរហ៊ូទីបង្ខំឱ្យលាលែងពីតំណែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥, ប៉ុន្តែក្រោយមកលោកបានបដិសេដប្រគល់អំណាចដែលជាហេតុនាំឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល
  4. មូកាបេបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ (2011-03-01)"Global instances of coups from 1950 to 2010 A new dataset". Journal of Peace Research 48 (2): 249–259. ISSN 0022-3433. DOI:10.1177/0022343310397436.
  2. រដ្ឋប្រហារ, វិគីនានុក្រមភាសាខ្មែរ
  3. ៣,០ ៣,១ ៣,២ "Coup d'état". Oxford Dictionaries. Archived from the original on 6 ខែវិច្ឆិកា 2015. Retrieved 12 ខែមករា 2019. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ៤,០ ៤,១ Brooks, Risa A. (2019-05-11). "Integrating the Civil–Military Relations Subfield". Annual Review of Political Science 22 (1): 379–398. ISSN 1094-2939. DOI:10.1146/annurev-polisci-060518-025407. Retrieved on 2021-03-27.
  5. (1 October 2014)"Coups and Democracy". British Journal of Political Science 44 (4): 799–825. ISSN 1469-2112. DOI:10.1017/S0007123413000264.ទំព័រគំរូ:Paywall
  6. ៦,០ ៦,១ ៦,២ ៦,៣ ៦,៤ (1 January 2016)"Are coups good for democracy?". Research & Politics 3 (1). ISSN 2053-1680. DOI:10.1177/2053168016630837.
  7. Miller, Michael K. (1 October 2016). "Reanalysis: Are coups good for democracy?". Research & Politics 3 (4). ISSN 2053-1680. DOI:10.1177/2053168016681908.
  8. Thyne, Clayton (25 March 2015). "The impact of coups d'état on civil war duration". Conflict Management and Peace Science 34 (3). ISSN 0738-8942. DOI:10.1177/0738894215570431.
  9. Varol, Ozan O. (7 November 2017). The Democratic Coup d'État. Oxford University Press. ល.ស.ប.អ. 9780190626020. https://smile.amazon.com/Democratic-Coup-d%C3%89tat-Ozan-Varol/dp/019062602X/ref=mt_paperback?_encoding=UTF8&me=. 
  10. "Twenty Years Later: The Tajik Civil War And Its Aftermath". Radio Free Europe/Radio Liberty. 26 June 2017. https://www.rferl.org/a/tajikistan-civil-war-anniversary/28563541.html. 
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy